Wednesday, August 13, 2014

ជន​ពិការ​ភ្នែក​នៅ The Voice ក្លាយ​ជា​អ្នកចម្រៀង​ជាប់កុងត្រា​នៅ​ផលិតកម្ម​ថ្មី​

លោក​ ឈុន សុវណ្ណ​ភក្តី ផ្ដល់ប្រាក់​២០០​ដុល្លារ​ដល់​លោក ​ប្រុក ចាន់ថន (រូបភាពពីហ្វេសប៊ុក​លោក​ ឈុន សុវណ្ណ​ភក្តី) ​ជា​រឿង​មិន​គួរឲ្យ​ជឿ​ដែល​អ្នកចម្រៀង​ពិការភ្នែក​ទាំង​សងខាង លោក ប្រុក ចាន់ថន ត្រូវបាន​ផលិតកម្ម​ថ្មី BKS ទទួល​ឲ្យ​ច្រៀង​ក្នុង​កិច្ចសន្យា​។ លោក​ជា​បេក្ខជន​ប្រឡង​ចម្រៀង ដែល​បាន​ធ្លាក់​ចេញពី​កម្មវិធី The Voice របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស​កាលពីដើម​ខែ​សីហា ដែល​កាលណោះ មាន​មហាជន​ច្រើន​គួរសម​សម្ដែង​ការចាប់អារម្មណ៍​។ ​លោក ឈុន សុវណ្ណ​ភក្កី អ្នក​ចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម BKS ឬ Best Khmer Sound ដែល​ជា​ផលិតកម្ម​ចម្រៀង​ទើប​បើក​ថ្មី​មួយ ប្រាប់​VOD​ថា ផលិតកម្ម​របស់លោក​បាន​ទទួលយក លោក​ប្រុក ចាន់ថន ឲ្យធ្វើ​តារាចម្រៀង​ពេញ​សិទ្ធិ​ហើយ «​គ្រាន់តែ​បានឃើញ​គាត់ (​ប្រុក ចាន់ថន​) ខ្ញុំ​អាណិត​គាត់ ពេញចិត្ត​សំឡេង​គាត់ ទើប​ខ្ញុំ​បង្ហោះ​លើ Facebook ឲ្យ​អ្នក​ស្គាល់​គាត់​call​មក​ខ្ញុំ ហើយ​នៅពេល​ដែល​បាន​ជួប​គាត់ ទើប​ដឹងថា​គាត់​ច្រៀង​បទ​សម័យ​ក៏​ពិរោះ​ដែរ​»​។ ​លោក ឈុន សុវណ្ណ​ភក្កី បន្តថា ផលិតកម្ម​របស់លោក បាន​សម្រេច​ផ្ដល់​កិច្ចសន្យា​២​ឆ្នាំ​ឲ្យ​លោក ប្រុក ចាន់ថន ឲ្យធ្វើ​ជា​តារាចម្រៀង​។ យ៉ាងណា​ក៏​ដោយ​លោក ប្រុក ចាន់ថន នឹង​មាន​តែ​មួយ​បទ​ប៉ុណ្ណោះ សម្រាប់​CD​បើកឆាក ដោយសារ​តែ​វ៉ុល​ទី​១​ដែល​គ្រោង​ចេញ​ឲ្យទាន់​នៅ​ចុងខែ​សីហា​នេះ ឬ​ដើម​ខែ​ក្រោយ ខាង​ផលិតកម្ម​បាន​រៀបចំ​ប​ទ​ចម្រៀង​ពេញ​អស់ហើយ ។​ ​អ្នកចាត់ការ ដែល​មាន​ជំនាញ​និពន្ធ និង​សម្រូល​តន្ត្រី​រូបនេះ​និយាយថា «​ខ្ញុំ​មាន​ជំនឿ​ថា BKS នឹង​ធ្វើ​ឲ្យ​បង ចាន់ថន ល្បី​ឈ្មោះ​ព្រោះ​ទី​១​គាត់​ជា​ជនពិការ​ដែល​មាន​សំឡេង​ល្អ ទី​២​ផលិតកម្ម​របស់​ខ្ញុំ​មាន​គោលការណ៍​ផលិត​តែ​បទ​ថ្មី​សុទ្ធសាធ អត់​ចម្លង​បទ​គេ ទី​៣​យើង​មាន​ស្ទូឌីយោ​(Studio)​ខ្លួនឯង សម្ភារ​ទំនើប​ខ្លួនឯង អត់​ភ័យ​រឿង​ជួល​គេ​នាំ​ឲ្យ​ក្ស័យធន និង​ទី​៤ យើង​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ពង្រាយ​តារា​របស់​យើង​ឲ្យបាន​ឡើង​ឆាក​»​។​ ​បន្ថែម​ពីលើ​ការផ្ដល់​ឱកាស​ឲ្យ​ច្រៀង​ប្រចាំ​ផលិតកម្ម លោក​ឈុន សុវណ្ណ​ភក្តី ក៏បាន​ផ្ដល់​ទឹកប្រាក់​ចំនួន​២០០​ដុល្លារ​ឲ្យ​លោក ប្រុក ចាន់ថន ផងដែរ ព្រោះតែ​ការអាណិតអាសូរ​។ លោក​អះអាង​ថា ការសម្រេច​ឲ្យ​លោក ប្រុក ចាន់ថន ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​គឺ​ដើម្បី​ឲ្យ​ជនពិការ​ដែល​មាន​ទេពកោសល្យ​ម្នាក់​អាច​ឈាន​ដល់​គោលដៅ​។ តំណាង​BKS និយាយថា បន្ទាប់​ពី​ចេញ​មួយ​បទ​នៅ​វ៉ុល​ទី​១ លោក​ប្រុក ចាន់ថន នឹងមាន​២​ទៅ​៣​បទ សម្រាប់​វ៉ុល​បន្តបន្ទាប់​។​ ជួប​ជាមួយ​សាមីខ្លួន​តាម​ទូរស័ព្ទ​ពី​ខេត្ត​កំពង់ចាម លោក ប្រុក ចាន់ថន និយាយថា លោក​រំភើប​ហួស​នឹង​ថ្លែង ដែល​ខាង​ផលិតកម្ម BKS ផ្ដល់ឱកាស​ឲ្យក្លាយ​ជា​តារាចម្រៀង​។ ក្នុងនាម​ជា​អ្នកចម្រៀង​មួយរូប​ប្រចាំ​នៅក្នុង​រង្គសាល​«​តន្ត្រី​រាត្រី​ជួប​»​នៅ​ទី​រួម​ខេត្តកំពង់ចាម​ផង លោក​បញ្ជាក់ថា នេះ​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​ដែល​លោក​មិន​ធ្លាប់​គិត ពិសេស​ចាប់តាំងពី​បាន​ធ្លាក់​ចេញពី​កម្មវិធី The Voice នៅ​ហង្ស​មាស​។ យ៉ាងណាក៏ដោយ លោក​មិន​ហ៊ាន​រំពឹងថា​អាច​ល្បី​ខ្លាំងក្លា​នោះ​ឡើយ នៅលើ​វិថី​សិល្បៈ ដោយ​គិត​ថា​លោក​គ្រាន់តែ​ជា​ជនពិកា​ម្នាក់​។ Title ឱក សុគន្ធ​កញ្ញា ខ្លាច​មានកំហុស​ទៀត ទឹម រដ្ឋា បើកដៃ​ឲ្យ​គូស្នេហ៍​ក្បត់ចិត្ត ម៉េង កែវពេជ្ជតា មិន​អន់ចិត្ត​រឿង​ជាប់កុងត្រា ​ពាក់ព័ន្ធ​នឹង​ពិការភាព បុរស​វ័យ​១៨​ឆ្នាំ​រូប​នេះ​អះអាងថា កែវភ្នែក​ទាំងសងខាង​របស់លោក មាន​ភាព​ស្រវាំង​ងងឹត​តាំង​ពី​កំណើត​ម្ល៉េះ ប៉ុន្តែ​ដោយសារ​កើត​ជម្ងឺ​ពិស​កុក ដែល​គ្រួសារ​លោក​មិន​មាន​លទ្ធភាព​ព្យាបាល​ទាន់​ពេល​នោះ​ផង ទើប​ធ្វើឲ្យ​មើលមិនឃើញ​។ មកទល់ពេលនេះ ក្រោម​ការ​ជ្រោមជ្រែង​ពី​ក្រុម​អង្គការ លោក​អាច​មើលឃើញ​ព្រិល​ខ្លះៗ​មកវិញហើយ ដូចជា​មើល​ដឹងថា ជា​ពណ៌​អី ឬ​ដឹង​ថា​មាន​អ្វី​ស្ទុងៗ​នៅខាងមុខ​។​ ​លោក ប្រុក ចាន់ថន ជា​កូន​ទី​៧ ក្នុងចំណោម​បងប្អូន​៨​នាក់ ដែល​មាន​ឪពុក និង​ម្ដាយ​វ័យ​ជរា ហើយ​មិន​មាន​ជីវភាព​ធូរធារ​ប៉ុន្មាន​ឡើយ​នៅ​ស្រុក​កោះ​សុ​ទិន​។ លោក​កំពុងស្នាក់នៅ​អង្គការ​គ្រួសារ​ថ្មី​ប្រចាំ​ខេត្ត​កំពង់ចាម ទើប​បញ្ចប់​ថ្នាក់​ទី​១១​ផ្នែក​អក្សរ​ស្ទាប​។ លោក​ក៏​ត្រូវបាន​បញ្ជូន​ឲ្យចូល​រៀន​ក្នុង​វិទ្យាល័យ​ព្រះសីហនុ​ជាមួយ​សិស្ស​ធម្មតា​មួយ​ពេលៗ​ផងដែរ ដើម្បី​អាច​ប្រឡង​ថ្នាក់​ទី​១២​នៅ​ឆ្នាំក្រោយ​បាន ។ មុន​បង្ហាញ​មុខ​ក្នុង​កម្មវិធី The Voice លោក​ប្រឡូក​ច្រៀង​ក្នុង​វង់​អ​កកេស និង​ច្រៀង​ប្រចាំ​ហាង​ដែល​បាន​រៀបរាប់​ប្រហែលជា​៥​ឆ្នាំ​ហើយ​ ៕