មណ្ឌលគិរីៈ ខណៈអាជ្ញាធរខេត្ត កំពុងតែធ្វើប្រតិបត្តិការបង្រ្កាបសិប្បកម្មកែច្នៃឈើខុសច្បាប់នៅទូទាំងខេត្ត ក្រុមល្បាតសហគមន៍ព្រៃឈើនិងអង្គការក្រៅរដ្ឋាភិបាលបានឃាត់ខ្លួនអ្នកកាប់ឈើខុសច្បាប់បួននាក់ និងដកហូតវត្ថុតាងជាច្រើន។
លោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីដែលដឹកនាំប្រតិបត្តិការនេះបានឲ្យដឹងកាលពីម្សិលមិញថា មន្រ្តីរដ្ឋបាលព្រៃឈើនិងនគរបាលកំពុងចាត់វិធានការពិនិត្យទីតាំងនិងសិប្បកម្មកែច្នៃឈើនៅទូទាំងខេត្តដែលចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ។
លោកបញ្ជាក់ថា៖ «នៅខេត្តមានប្រហែល ១០កន្លែង ភាគច្រើនអត់ច្បាប់។ អ៊ីចឹងយើងណែនាំដល់សិប្បកម្មកែច្នៃឲ្យគាត់ដកម៉ាស៊ីនចេញពីព្រោះគាត់ធ្វើមិនមានច្បាប់ទម្លាប់ត្រឹមត្រូវទេ។ អ្វីដែលគាត់ធ្វើកន្លងមកគឺវាខុសច្បាប់»។
លោកបន្តថា សិប្បកម្មដែលអត់ច្បាប់ត្រូវបានណែនាំឲ្យទៅដាក់ពាក្យសុំពីអាជ្ញាធរពាក់ព័ន្ធ បើមិនដូច្នេះទេមិនអាចដំណើរការបានតទៅទៀតទេ។ ចំពោះឈើយកមកពីប្រភពខុសច្បាប់ នោះនឹងត្រូវហាមឃាត់ ហើយម្ចាស់សិប្បកម្មត្រូវពិន័យតាមច្បាប់។ ទោះយ៉ាងណា លោកព្រះរាជអាជ្ញារងមិនបានបញ្ជាក់ប្រាប់ពីទំហំឈើដែលរឹបអូស ឬចំនួនទឹកប្រាក់ដែលត្រូវបានផាកពិន័យនោះទេ ដោយសារតែមន្រ្តីជំនាញកំពុងធ្វើការងារនេះ។
លោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរីបានឲ្យដឹងនៅពេលកំពុងចុះពិនិត្យសិប្បកម្មកែច្នៃឈើថា ប្រតិបត្តិការនេះ គឺធ្វើនៅទូទាំងខេត្តរហូតអស់សិប្បកម្មខុសច្បាប់។
កាលពីម្សិលមិញនេះដែរសហគមន៍ជនជាតិភាគតិចព្នង និងបុគ្គលិក គម្រោងគាំទ្រ ព្រៃឈើ និងជីវចម្រុះរបស់អង្គការ USAID ចំនួន ៧ នាក់ បាន ចុះល្បាតព្រៃសហគមន៍ពូក្រេងក្នុងស្រុកពេជ្រាដា ហើយបាន ប្រទះឃើញបុរស ៧នាក់កំពុងកាប់ឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍។ លោក ជា ចាន់អាយុ ៣៣ ឆ្នាំជាសមាជិកគណៈកម្មការសហគមន៍ព្រៃឈើពូក្រេងបានឲ្យដឹងថា ក្រុមល្បាតបានព័ទ្ធចាប់មនុស្សទាំង ៧ នាក់នោះប៉ុន្តែ៣នាក់បានរត់រួច។
លោកបញ្ជាក់ថា៖«យើងឃាត់បានបួននាក់ និងដកហូតម៉ាស៊ីនអារឈើ២គ្រឿង ម៉ូតូបីគ្រឿង កាំបិត១ និងឈើធ្នង់បីផ្លាននៅក្នុងព្រៃនោះ»។
បុរសទាំងបួននាក់នោះមានឈ្មោះ ជា ផល អាយុ ៥២ ឆ្នាំ ឡុង រីអាយុ ៤៨ ឆ្នាំ រុន សុភី អាយុ៣៤ ឆ្នាំ និងវុត ពៅ អាយុ ២៦ឆ្នាំ។ បន្ទាប់ពីចាប់បានក្រុមល្បាតបានទាក់ទៅសុំអន្តរាគមន៍ពីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីមកទទួលយកជនល្មើស និងវត្ថុតាងទៅចាត់ការតាមច្បាប់។ ព្រៃសហគមន៍ពូក្រែងទំហំ ៦៧៨ ហិកតាដែលទទួលបានការចុះបញ្ជីស្របច្បាប់ពីរដ្ឋាភិបាលកំពុងទទួលរងការកាប់បំផ្លាញ។
លោក អេង ម៉េងអ៊ី មន្រ្តីជំនាញផ្នែកកិច្ចការសារធារណៈនៃគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះដែលឧបត្ថម្ភថវិកាដោយអង្គការ USAID បានឲ្យដឹងថា ដើម្បីលើកកម្ពស់ការការពារនិងគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍នេះ កាលពីសប្តាហ៍មុន សមាជិកចំនួន ៥៥នាក់បានទទួលការបណ្តុះបណ្តាលពីរបៀបគ្រប់គ្រងនិងល្បាតព្រៃប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោងរបស់អង្គការ USAID៕
ប្រជាសហគមន៍ចាប់ខ្លួនអ្នកកាប់ឈើខុសច្បាប់៤នាក់