កែប: ដោយសារការមើលឃើញផ្លូវមានលក្ខណៈតូចចង្អៀត ឧស្សាហ៍កកស្ទះជាញឹកញយ ពិសេសនាឱកាស បុណ្យជាតិ បុណ្យអន្តរជាតិម្តងៗ លើកំណាត់ផ្លូវចាប់ពីផ្សារក្តាមដល់កន្លែងលេងទឹក អាជ្ញាធរខេត្តកែប បានសម្រេចរៀបខឿន ចូលចំណែកផ្ទៃសមុទ្រ ដើម្បីចាក់ដីពង្រីកផ្លូវលើចំណុចពោរពេញដោយថ្ម មិនធ្លាប់ផ្តល់ប្រយោជន៍ទៅជាទីដ៏មានសារសំខាន់ សម្រាប់បម្រើចំពោះវិស័យឧស្សាហកម្មគ្មានផ្សែង។
ដោយឈរនៅទីខ្ពស់នៃឆ្នេរច្រាំងសមុទ្រ ដែលមិនមានការហែរហមពីមន្ត្រីណាម្នាក់ ក្រៅតែពី អ្នកបើកបរស្ថិតនៅក្បែររថយន្តអែបចិញ្ចើមផ្លូវ សម្លឹងមើលក្រុមកម្មករកំពុងជញ្ជូន និងរៀបជាខឿនអាច មានកម្ពស់ពីបីទៅបួនម៉ែត្រនោះ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ លោកកែន សត្ថា អភិបាលខេត្តកែបបានមានប្រសាសន៍រៀបរាប់ថា លើកំណាត់ផ្លូវពីផ្សារក្តាមឆ្ពោះទៅកន្លែងលេងទឹក ចំណុចភាគច្រើនមានលក្ខណៈតូចចង្អៀត ទើបបណ្តាលឱ្យកកស្ទះចរាចរសម្រាប់ភ្ញៀវធ្វើដំណើរជាញឹកញយ ពិសេសនាឱកាសបុណ្យទានម្តងៗ ដែលទេសចរសម្រុកចូលមកកម្សាន្តនៅឆ្នេរសមុទ្រកែប។ ព្រោះតែតាមបណ្តោយច្រាំងក្នុងសមុទ្រក្បែរដងផ្លូវនេះ ពោរពេញដោយពពួកថ្ម ដែលមិនអាចផ្តល់ឱកាស សម្រាប់ភ្ញៀវចុះលេងកម្សាន្តតាំងពីយូរយារមកហើយនោះ អាជ្ញាធរខេត្តបានសម្រេចរៀបខឿនចាក់ដីដើម្បីពង្រីកផ្ទៃឱ្យទូលាយបំណងប្រើប្រាស់ជាសារប្រយោជន៍សាធារណៈ។
លោកអភិបាលខេត្តបានបញ្ជាក់ឱ្យដឹង ថាការធ្វើនេះជាជំហានៗ អាស្រ័យលើថវិកាដែលមាន បើចាំគ្រប់ទើបធ្វើនោះពិតជាមិនអាចទៅរួចទេដោយលើកនេះធ្វើប្រវែង១៦០ម៉ែត្រសិន ហើយការប្រើប្រាស់លុយសម្រាប់ចាក់ដីក៏មិនតិចតួចដែរ។ ពេលធ្វើដល់ត្រង់ចំណុចទឹកជ្រៅខ្លាំងដែលមិនអាចរៀបខឿនបាននោះនឹងរំលង ត្បិតកន្លែងកំពុងរៀបនេះ មានកម្ពស់ពីបីម៉ែត្រទៅបួនម៉ែត្រឯណោះ ហើយអាចសម្រេចរួចរាល់នៅអំឡុងចុងខែតុលា ឬដើម ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខ។
កន្លងមកខេត្តបានពង្រីកមួយជំហានចាប់ពីចំណុចសួនច្បារហ្លួងព្រះស្តេច កនឆ្លងកាត់អាហារដ្ឋានជាច្រើនត្រង់កន្លែងផ្សារក្តាមមានប្រវែង៧៣០ម៉ែត្រ ទទឹង២៣ម៉ែត្រ ហើយម្ចាស់អាហារដ្ឋានទាំងនោះ ស្ម័គ្រចិត្តកាត់តម្រឹមដោយខ្លួនឯងទៅតាមអ្វីដែលបានធ្វើកិច្ចសន្យាមុនពេលសាងសង់។
លោកសូមកោតសរសើរចំពោះអាជីវករទាំងនោះដែលមិនបង្កការរាំងស្ទះ និងចូលរួមយ៉ាងរីក រាយក្នុងកិច្ចការអភិវឌ្ឍន៍របស់ខេត្ត។ កំណាត់ផ្លូវ ដែលបានពង្រីកនេះ នឹងដំណើរការចាក់អ៊ុតកៅស៊ូប្រភេទបេទីមីណឺ ដែលគ្រោងហើយរួចរាល់នៅមុនដំណាច់ឆ្នាំ២០១៤។
លោក កែន សត្ថា នៅបានប្រាប់ ឱ្យដឹងទៀតថា តទៅខេត្តនឹងពង្រីកធ្វើជាផ្លូវដើរខាងក្រោយអាហារដ្ឋានទាំងនោះ ភ្ជាប់ពីសួនច្បារហ្លួងព្រះស្តេចកន ឆ្ពោះមកផ្នែកខាងត្បូង ដែលអត្ថន័យសំខាន់ពេលមានផ្លូវនៅត្រង់ចំណុចនេះនឹងកាត់ផ្តាច់ ការបង្ហូរទឹកកខ្វក់ចូលសមុទ្រដែលអាហារដ្ឋានមួយចំនួនកំពុងប្រព្រឹត្ត។ ពេលនោះ ខេត្តនឹងស្ថាបនាអាងចម្រុះទឹកដែលហូរមកពីគ្រប់ទិសទីនៃផ្នែកខាងលើ មុននឹងបន្តចូលសមុទ្រ។
លោកអភិបាលខេត្ត បន្ថែមថាពីពេលនេះរហូតដល់ឆ្នាំ២០១៧ ដែលខេត្តកែប ទទួលរៀបចំពិធីបុណ្យសមុទ្រនោះ គ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងខេត្ត គិតទាំងផ្លូវជាតិលេខ៣៣អា តភ្ជាប់ពីផ្លូវជាតិលេខ៣៣ត្រង់រង្វង់មូលសេះស ដល់រង្វង់មូលព្រះវិស្ណុប្រវែង៧.៨០០ម៉ែត្រទទឹង៣៣ម៉ែត្រប្រភេទបេទីមីណឺមានសួនច្បារនៅកណ្តាល ចែកជាផ្លូវប្រាំមួយគន្លងផង នឹងសម្រេចរួចរាល់ទាំងស្រុង ដែលជាផ្នែកមួយបង្កលក្ខណៈងាយស្រួល សម្រាប់ភ្ញៀវទេសចរចូលមកម្សាន្ត។
លោក កែន សត្ថា បញ្ជាក់ថា ក្នុងអាណត្តិរបស់លោកខិតខំប្រឹងប្រែង កសាងសមិទ្ធផលតាមលទ្ធភាព ដែលមានហើយសង្ឃឹមថាអ្នកចូលមកបន្ទាប់នឹងបន្តអភិវឌ្ឍន៍បន្ថែមនូវអ្វីដែលខ្វះចន្លោះដើម្បីទុកជាទ្រព្យបម្រើឱ្យផលប្រយោជន៍រួម។
ជាការកត់សម្គាល់ កែបដែលជាខេត្តមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ក្រៅពីការអភិវឌ្ឍន៍ នូវសមិទ្ធផលទាំង ឡាយ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធហាក់មានសន្ទុះខ្លាំងជាងវិស័យនានា ដែលនេះ ស្របតាមពាក្យស្លោក«មានផ្លូវទើបមានអ្វីៗ»។ ជាមហិច្ឆតារបស់ប្រមុខដឹកនាំខេត្តនេះ ទោះបីការជួស ជុល ស្ថាបនាផ្លូវទាំងក្នុងក្រុងទាំងទីជនបទបានកើតឡើងខ្វាត់ខ្វែងរួចទៅហើយក្តី ក៏គម្រោងជួសជុល និងស្ថាបនាបន្ថែមនៅតែមានបន្តទៀត។ ក្នុងនោះដែរ អ្វីដែលប្រឈមមុននឹងដំណើរការអភិវឌ្ឍន៍បន្ត គឺដំណោះស្រាយសម្រាប់អ្នករស់នៅអនាធិបតេយ្យលើដងផ្លូវក្នុងក្រុងជាច្រើនខ្សែ ដែលហាក់ធ្វើមិនដឹងមិនឮ សូម្បីអ្នកកំពុងមានដីរាប់ភ្លេចក៏បង្កើតគំរូអាក្រក់ ក្រាញននៀលដោយសង់សំណង់ស្នាក់ នៅលើកំណាត់ផ្លូវទាំងបំពានផងដែរ៕
ខេត្តកែបពង្រឹងវិស័យទេសចរណ៍ រៀបខឿនចាក់ដីពង្រីកផ្លូវ ឆ្លើយតបនឹងការកកស្ទះចរាចរ