ព្រះវិហារ ៖ ស្របពេលតម្លៃឈើគ្រញូងនៅព្រំដែនវៀតណាមជាប់ខេត្តត្បូងឃ្មុំប្រទេសកម្ពុជាចាប់ផ្ដើមងើបឡើងវិញនោះធ្វើឲ្យការចរាចរឈើគ្រញូងខុសច្បាប់ចេញពីខេត្តព្រះវិហារ ដែលមានឃ្លាំងស្តុកធំៗនៅតំបន់ព្រំដែនប្រាសាទព្រះវិហារមានសកម្មភាពកក្រើកទ្បើងវិញចាប់តាំងពីខែកក្កដាដល់សព្វថ្ងៃនេះ។
ប្រភពព័ត៌មានពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថាឈើគ្រញូងដែលស្តុកទុកក្នុងឃ្លាំងនៅតំបន់ព្រំដែនប្រាសាទព្រះវិហារគឺទុកលក់ឲ្យថៅកែគ្រញូងឈ្មោះហ៊ីមមកពីខេត្តកំពង់ធំ និងថៅកែគ្រញូងដ៏ល្បីម្នាក់ទៀតឈ្មោះហេងមកពីស្រុកចំការលើខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីក្រុមបក្ខពួកឈ្មួញគ្រញូងបានឲ្យដឹងថាមកដល់ពេលនេះតម្លៃឈើគ្រញូងនៅតែមានតំលៃខ្ពស់ដដែលគឺតំលៃចាប់ពី១៥ ពាន់ដល់២ម៉ឺនដុល្លារអាមេរិកក្នុង១ម៉ែត្រគូបនៅពេលដឹកយកទៅលក់ដល់ទឹកដីខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម។
ប្រភពព័ត៌មានពីភ្នាក់ងារ នៅតាមដងផ្លូវជាតិលេខ៦២ចាប់ពីតំបន់ស្រអែមរហូតមកដល់រង្វង់មូលព្រះនរាយណ៍ក្រុងព្រះវិហារនិងបន្តដល់ព្រំប្រទល់ខេត្តកំពង់ធំបានឲ្យដឹងថាការចរាចរដឹកជញ្ជូនឈើគ្រញូងខុសច្បាប់នៅតាមដងផ្លូវជាតិលេខ៦២មិនដែលជួបឧបសគ្គឡើយព្រោះមានសមត្ថកិច្ច ជាអ្នក កាងផ្លូវនិងឃ្លាំមើលសភាពការណ៍តាមដងផ្លូវយ៉ាងប្រយ័ត្នប្រយែងបំផុត។
សកម្មភាពឃ្លាំមើលតាមដងផ្លូវនេះដើម្បីឲ្យក្បួនរថយន្តល្មើសដឹកគ្រញូងចាកចេញដោយសុវត្ថិភាពពីទឹកដីក្រុងព្រះវិហារ។ បើសភាពការណ៍តាមដងផ្លូវមិនល្អឃើញមានក្រុមមេព្រៃចេញល្បាតនោះសមត្ថកិច្ចស៊ីឈ្នួលកាងផ្លូវប្រាប់ទៅថៅកែគ្រញូងមិនឲ្យចេញក្បួនរថយន្តនោះទេ។
ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថាក្បួនរថយន្តដឹកឈើគ្រញូងខុសច្បាប់រួមមានម៉ាកកាមរីហើម,ឆ្លាម,បាទ្បែន,លុចស៊ីស៤៧០,៥៧០,នីសាន់ណាវ៉ារ៉ា និងម៉ាកធុនដ្រាស៊េរីថ្មីៗនៅពេលក្រុមសមត្ថកិច្ចជំនាញចេញចាប់យ៉ាងប្រកៀកប្រកិតគ្នានោះគឺមានបញ្ជាពីអ្នកស៊ីឈ្នួលកាងផ្លូវឲ្យក្រុមតៃកុងល្មើសបើកសម្រុកចូលទៅលាក់ខ្លួនក្នុងចម្ការស្វាយដ៏ធំមួយនៅភូមិបេងកោងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យជាប់នឹងផ្លូវជាតិ៦២តែម្ដង។ ចម្ការស្វាយដ៏ធំល្វឹងល្វើយនេះត្រូវគេស្គាល់ថាជារបស់មន្ដ្រីមានអំណាចម្នាក់គឺមិនមាននរណាម្នាក់ហ៊ានចូលទៅធ្វើការឆែកឆេរនោះទេបើគ្មានដីកាឆែកឆេរពីតុលាការខេត្តព្រះវិហារនោះ។
សមត្ថកិច្ចដែលស្និទ្ធជាមួយអ្នកសារព័ត៌មានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះថាកាលពីយប់ថ្ងៃទី១២សីហាមានក្បួនរថយន្តដឹកជញ្ជូនឈើគ្រញូងតូចធំចំនួន៤គ្រឿងបានប្តូរទិសដៅមិនឆ្លងកាត់ក្រុងព្រះវិហារទេគឺបត់ក្បាល រថយន្តសំដៅទៅកាន់ស្រុកស្វាយលើខេត្តសៀមរាបឆ្លងកាត់ទឹកដីស្រុកគូលែនខេត្តព្រះវិហារដោយរលូនមិនមានសមត្ថកិច្ចណាម្នាក់ចេញបង្ក្រាបទប់ស្កាត់នោះទេ។ រីឯសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវរាល់ពេលដឹងខ្លួនថាមានក្បួនរថយន្តល្មើសដឹកគ្រញូងឆ្លងកាត់តាមគោលដៅខ្លួនគ្រប់គ្រងនោះគឺមិនងាយលើកទទួលទូរស័ព្ទនោះឡើយ៕
ក្បួនរថយន្តដឹកឈើគ្រញូង៤គ្រឿងឆ្ពោះទៅស្រុកស្វាយលើឆ្លងកាត់ស្រុកគូលែនសមត្ថកិច្ចមិនបានបង្ក្រាប