កណ្តាល ៖ ជាបន្តបន្ទាប់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមឃាតក សម្លាប់មនុស្សពីតំបន់ផ្សេងរួចយកទៅទម្លាក់ចោលដែលធ្វើឲ្យសមត្ថកិច្ចក្នុងស្រុក ខេត្តនេះវិលក្បុងក្នុងការស្រាវជ្រាវវែកមុខឃាតក ។ ជាលទ្ធផលសមត្ថកិច្ចប៉ូលិសស្រុក និងស្នងការខេត្តកណ្តាលក៏បានបំបែកសំណុំរឿងឈានទៅរកចាប់ខ្លួនឃាតកយកមកផ្តន្ទាទោសបានសម្រេច ។
ឥឡូវនេះមានករណីឃាតកម្មមួយទៀតបានកើតឡើងទៅលើស្ត្រីម្នាក់ដែលឃាតកបិទមុខសម្លាប់រួចយកទៅបោះចោលនៅស្រុកខ្សាច់កណ្តាល ហើយត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នេះប្រទះឃើញនៅវេលាម៉ោង១៦ និង១៦នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅក្នុងទឹកដីចំការស្វាយក្នុងភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ជនរងគ្រោះត្រូវឃាតកសម្លាប់ឈ្មោះ ឡេង យាង ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរកម្មកររោងចក្រមានកូន៣នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា សពជនរងគ្រោះមានស្នាមរបួសត្រង់ក្បាល២កន្លែង ដែលករណីនេះសមត្ថកិច្ចសន្និដ្ឋានបានថាគឺជាករណីអំពើឃាតកម្ម ។
ប៉ូលិសខេត្តកណ្តាលក៏បានអះអាងផងដែរថាអំពើមនុស្សឃាតនេះគឺឃាតកសម្លាប់កន្លែងផ្សេងរួចយកមកទម្លាក់ចោលកន្លែងចំការស្វាយ របស់អ្នកស្រុកដើម្បីបង្វែងដានសមត្ថកិច្ច ។ រហូតមកដល់ពេលនេះលោកស្នងការខេត្តកណ្តាល អ៊ាវ ចំរើន បានដាក់បណ្តាញអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កំណត់មុខសញ្ញាក្រុមឃាតកដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លោក អ៊ាវ ចំរើន បានសង្កត់ធ្ងន់ទៀតថា ទឹកដីខេត្តកណ្តាល ពិសេសស្រុកខ្សាច់កណ្តាល មិនមែនជាកន្លែងធុងសំរាមសម្រាប់ក្រុមឧក្រិដ្ឋជនសម្លាប់មនុស្សកន្លែងផ្សេងមកទម្លាក់ចោលទីនេះទេ ៕
ស្រុកខ្សាច់កណ្តាលជាធុងសំរាមសម្រាប់ក្រុមឃាតកសម្លាប់មនុស្សយកបោះចោល