កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះគេឃើញលោកអភិបាលក្រុងនិងសមត្ថកិច្ចកំពុងត្រៀមរៀបចំសណ្តាប់ធ្នាប់នៅសងខាងផ្លូវចូលផ្សារលើ ដើម្បីសំរួលដល់ការកសាងផ្លូវនិងប្រព័ន្ធលូទឹកជុំវិញផ្សារលើរបស់អង្គការចៃការ។ ប៉ុន្តែបែរជាគេឃើញអ្នកម៉ៅការភាស៊ីផ្សារម្នាក់ដែលពាក់អាវពណ៌ខៀវដៃវែងនោះកំពុងព្យាយាមយកឆ័ត្រដើរដាក់អោយអាជីវករយកលុយនៅក្នុងតំបន់ហាមឃាត់ទាំងសងខាងផ្លូវនោះទៅវិញ។
សូមបញ្ជាក់ថា នៅលើទីតាំងផ្លូវសងខាងផ្សារលើនេះក្នុងគំរូប្លង់ដើមរបស់ផ្សារលើគឺមានផ្លូវព័ទ្ធជុំវិញដែលមានទទឹងប្រវែង១៨,៣០ម៉ែត្រសំរាប់អតិថិជនឬភ្ញៀវទេសចរណ៍ទុករថយន្តចេញចូលទិញឥវ៉ាន់ក្នុងផ្សារ និងចិញ្ចើមផ្លូវតាមមុខផ្ទះល្វែងសំរាប់អ្នកថ្មើរជើងដើរជាសាធារណៈប្រវែង៤,៣០ម៉ែត្រ។
តែក្រោយមកត្រូវបានអ្នកម៉ៅការភាស៊ីផ្សារលើបានយកផ្លូវសាធារណៈជុំវិញផ្សារនោះមកវាស់លក់ក្នុង១តូបៗច្រើនរយដុល្លារទៅតាមទីតាំងនីមួយៗតាមទំនើងចិត្តទៅវិញ។
នៅដើមឆ្នាំ២០១៤នេះអង្គការចៃការជប៉ុនបានជួយស្តារប្រព័ន្ធលូ និងថ្នល់នៅជុំវិញផ្សារឡើងវិញដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងចេញពីក្រុង ហើយអាជ្ញាធរខេត្តក្រុងបានរៀបចំសណ្តាប់ធ្នាប់សម្រួលដល់ការសាងសង់នោះជាបន្តបន្ទាប់។
កន្លងមកនៅពេលដែលចៃការមិនទាន់សាងសង់ផ្លូវ និងលូសងខាងផ្សាររួចរាល់ផងស្រាប់តែក្រុមអ្នកយកភាស៊ីផ្សារបានទៅប្រាប់អាជីវករអោយមកលក់ដូរនៅកន្លែងនោះវិញដើម្បីបានកំរៃទារភាស៊ី និងបានដាក់ឆ័ត្រឯកជនទារលុយពីអ្នកលក់ដូរទាំងនោះរាល់ថ្ងៃ។
ករណីដែលក្រុមភាស៊ីផ្សារលើធ្វើតាមទំនើងចិត្តបែបនេះបានធ្វើអោយប៉ះពាល់ដល់ផែនការរបស់គណៈកម្មការរៀបចំសណ្តាប់ និងសោភណភាពខេត្តកំពង់ឆ្នាំង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពខេត្តកំពង់ឆ្នាំងបានណែនាំអោយលោកអភិបាលក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការរៀបចំសណ្តាប់ធ្នាប់នៅសងខាងផ្លូវផ្សារលើឡើងវិញ ដោយមិនអោយមានអ្នកលក់ដូរនៅសងខាងផ្សារលើទៀតទេ។
អាជ្ញាធរខេត្តបានកំណត់អោយអ្នកលក់ដូរទាំងនោះដូរទីកន្លែងទៅលក់ដូរនៅលើទីតាំងដីឃ្លាំងសូរ៉ាប៉ាដែលស្ថិតនៅមុខវត្តអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងកំណត់អោយលក់ដូរខាងលិចឃ្លាតពីផ្លូវជាតិចម្ងាយ២៥ម៉ែត្រដើម្បីកុំអោយកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៥ និងមិនអនុញ្ញាតបុគ្គលណាមួយលក់ដូរយកលុយពីអាជីវករក្នុងទីតាំងទាំងនេះឡើយ។ ប្រសិនបើមានមន្ត្រីខិលខូចណាមួយលួចលក់ដីទីតាំងដីខាងលើនេះអោយអាជីវករអាជ្ញាធរខេត្ត និងក្រុងនឹងចាត់ការពួកគេតាមផ្លូវច្បាប់៕
អាជ្ញាធរក្រុងខេត្តព្យាយាមរៀបចំសណ្តាប់ធ្នាប់សងខាងផ្សារលើតែអ្នកយកភាស៊ីផ្សារវិញព្យាយាមដាក់ឆ័ត្រយកលុយនៅពេលផ្លូវកសាងមិនទាន់រួច