ភ្នំពេញ: រហូតមកដល់ពេលនេះតារាចម្រៀងស្រីសាច់សខ្ចីនាង សុខ ពិសី នៅមិនទាន់ធ្វើការសម្រេចចិត្តពីគម្រោងចេញទៅសម្តែង និងច្រៀងនៅលើទឹកដីនៃប្រទេសថៃតាមការអញ្ជើញរបស់ក្រុមហ៊ុនថៃនៅឡើយទេ ខណៈដែលនៅរង់ចាំការចចារពីពេលវេលាជាក់លាក់រវាងនាង និងក្រុមហ៊ុនសិន។
តាមការបង្ហើបរបស់នាង សុខ ពិសី បានអោយដឹងថា ថ្មីៗនេះមានក្រុមហ៊ុនមួយបានធ្វើការទំនាក់ទំនងហៅនាងចេញទៅធ្វើការសម្តែង និងច្រៀងនៅក្នុងប្រទេសថៃដែលមានរយៈពេលប្រមាណជាមួយសប្តាហ៍ ប៉ុន្តែនាងមិនទាន់ឆ្លើយតបថាយល់ព្រមនៅឡើយទេ។
តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេរូបនេះបានធ្វើការបញ្ជាក់ថា ហេតុផលដែលនាងមិនទាន់ធ្វើការសម្រេចចិត្តភ្លាមៗទទួលយកសំណើររបស់ក្រុមហ៊ុនថៃនោះ ដោយសារតែពេលវេលាដែលក្រុមហ៊ុនតម្រូវអោយនាងចេញសម្តែង និងច្រៀងមានរយៈពេលយូរពេកដែលខុសពីគោលការណ៍ចង់បានរបស់នាង។
ម្ចាស់តំណែងតួឯកស្រីនៅក្នុងរឿង “ សង្សារខ្មោច ” នាង សុខ ពិសី បានអះអាងថា យោងលើហេតុផលជាប់រវល់ជាមួយនិងការងារសិល្បៈក្នុងស្រុកស្ទើរតែរកពេលសម្រាកគ្មាននោះ នាងបានបង្ហាញនូវពេលវេលាចេញទៅធ្វើការសម្តែង និងច្រៀងនៅលើទឹកដីនៃប្រទេសថៃបានតែចំនួន៣ថ្ងៃប៉ុណ្ណោះដើម្បីអោយក្រុមហ៊ុនធ្វើការពិចារណា ។
យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ខាងភាគីក្រុមហ៊ុនថៃនៅមិនទាន់ធ្វើការឆ្លើយតបមកនាងវិញនៅឡើយទេពាក់ព័ន្ធទៅនិងបញ្ហានេះ ដូច្នេះធ្វើអោយគម្រោងចេញទៅសម្តែង និងច្រៀងនៅទីនោះស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ “ នាង សុខពិសី បន្ថែម”។
សូមបញ្ជាក់ថា នាង សុខ ពិសី គឺជាតារាចម្រៀងស្រីមានឥទ្ធិពលម្នាក់ក្នុងចំណោមតារាស្រីទាំង៤រួមមាន ឱក សុគន្ធកញ្ញា មាស សុខសោភា និង សុគន្ធ និសា ដែលមានទីផ្សារសិល្បៈស្ទុះឡើងជាបន្តបន្ទាប់ ក្នុងនោះមិនថាការសម្តែង ច្រៀងឬថតស្ពតពាណិជ្ជកម្មឡើយ។ ទន្ទឹមនោះតារាចម្រៀងសាច់សដូចបណ្តូរចេករូបនេះ ក៏មានភាពទាក់ទាញខ្លាំងផងដែរពីសំណាក់ក្រុមយុវវ័យក្នុងការតុបតែងខ្លួន៕
សុខ ពិសី មិនទាន់ច្បាស់ពីគម្រោងចេញទៅច្រៀងនៅប្រទេសថៃ