ភ្នំពេញ៖ ថ្មីៗនេះការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្តលើផ្ទៃប្រទេសបាន វែកមុខ ជនសង្ស័យម្នាក់ ដែលតែងឆបោក ធ្វើព្យុះ ធ្វើភ្លៀង ដល់មន្ត្រីរាជការ ថ្នាក់ដឹកនាំ ដោយតាំងខ្លួនឯងជា លេខានាយក រងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ។
ជនសង្ស័យមានឈ្មោះ សួន មុនីលីណា ហៅជីវន្ត អាយុ ២៦ ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថចាប់បានថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចសាខា Wing វេលុយក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មកដល់ពេលព្រឹកម្សិលមិញ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៤ ជនសង្ស័យត្រូវបានតុលាការកាត់ ទោសឲ្យជាប់ពន្ធនាគារ ព្រៃសរ ពីបទឆបោក។
លោក គង់ សត្ថារិន ប្រធានការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិយាយថាពេលនេះសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតត្រូវជាឪពុកជនល្មើសមានឈ្មោះ សួន មុនី អាយុ៥១ឆ្នាំ មានមុខរបរជានាយករងកាសែតគតិខ្មែរ ដែលតាំងខ្លួនជានាយករងខុទ្ទកាល័យសម្ដេច លោក ង៉ែត បូរី លោក ស៊ាន បូរ៉ាត់ និងលោក ញ៉ែម សុភឿន ទៅឆបោកលុយថ្នាក់ដឹងនាំ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ។
លេខានាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្លែងក្លាយ ត្រូវបានវ៉ៃដាក់ខ្នោះ