ភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ត្រូវបានក្រុមគ្រួសារជនរងគ្រោះចាប់បញ្ជូនឲ្យប៉ូលិសខណ្ឌទួលគោកចាត់ការទៅតាមច្បាប់ពាក់ព័ន្ធករណីបង្ខំឲ្យ និស្សិតស្រីម្នាក់កោរសក់ និងចាប់រំលោភបានសម្រេច នៅក្នុងផ្ទះសំណាក់ស្រែយើង។ជន សង្ស័យមានឈ្មោះ លី លឹមហេង អាយុ ២០ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ជនសង្ស័យ ត្រូវបានក្រុមគ្រួសារជនរងគ្រោះ ចាប់ខ្លួនបានកាលពី វេលាម៉ោង ១៤និង៣០ នាទី រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ ៦៨EO ផ្លូវ ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ភាគីជនរងគ្រោះ មានឈ្មោះ ស ទ ព ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក។ រឿងហេតុបានកើតឡើង ដោយសាភាគីជនសង្ស័យ បានគម្រាមបង្ហោះរូបអាក្រាត របស់ នារីរងគ្រោះ ប្រសិនបើនាង មិន កោសក់ទេនោះ ។ បន្ទាប់មកនៅ ថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០១៤ ជនង្ស័យ ក៏បាននាំនារីរងគ្រោះ តាមរថយន្តទៅដើលេងក្រៅ រួចឈានចូលផ្ទះសំណាក់ស្រែយើង ហើយក៏ចាប់នាងធ្វើបាប ទាត់ ធាក់ និងចាប់រំលោភ រហូតបានសម្រេច ទើបជូននាងមកផ្ទះវិញ ។
បន្តរហូតមកដល់ថ្ងៃទី ០៥ សីហា ជនសង្ស័យខាងលើ បានទូរស័ព្ទហៅនារីរងគ្រោះមក ផ្ទះសំណាក់ម្តងទៀតស្រែ យើង ម្តងទៀត ដើម្បី និយាយ បញ្ចប់ស្នេហា ដោយឈាមស្រែក ស្បែកហៅ ពេលជូននារីរងគ្រោះមកដល់ផ្ទះ ក៏ត្រូវបានក្រុមគ្រួសារ ជនរងគ្រោះ ចាប់បញ្ជូនឲ្យប៉ូលិស ចាត់ការទៅតាមច្បាប់ ដោយចោទប្រកាន់ ពីបទបង្ខំឲ្យនិស្សិតស្រីម្នាក់ កោរសក់ និងចាប់រំលោភ ។

