Thursday, August 7, 2014

ឡើង​ផ្សា​ដំបូលផ្ទះ លើកដែក​ប៉ះ​ខ្សែភ្លើង ឆក់​ធ្លាក់​មក​ក្រោម របួសធ្ងន់​ម្នាក់ នៅ​ក្រុង​បាន​លុង​


រតនគិរី​: យុវជន​ម្នាក់ ជាជាង​ផ្សា​ដែក បាន​រងរបួស​ធ្ងន់ធ្ង​រ ខណ​:​កំពុង​លើកដែក​ឡើង​ផ្សារ​ដំបូលផ្ទះ ដែល​មាន​កំពស់​ប្រមាណ​ជាង ១០ ម៉ែត្រ ក៏​ប៉ះ​នឹង​ខ្សែភ្លើង ឆក់​ធ្លាក់​មក​ក្រោម កាលពី​ម៉ោង​ប្រមាណ​ជា ៩ ព្រឹក ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​មុខ​មន្ទីរ​សង្គមកិច្ច ក្នុង​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បា​សៀក ក្រុង​បាន​លុង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡុង អាយុ ២០ ឆ្នាំ ជា​កម្មករ​រស់នៅ​ជាមួយ​ថៅកែ​ឈ្មោះ សៀង ឈុន​អៀង នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​ខាងលើ បាន​ឡើង​ទៅ​ផ្សា​ដំបូលផ្ទះ ធ្វើ​អំពី​ថ្ម​ក្រោម ដំបូល​ដែក ហើយ​ក៏​លើកដែក​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​​បណ្តាលឲ្យឆ​ក់​ធ្លាក់​មក​ក្រោម​រងរបួ​ស​ធ្ងន់​។​ ​ក្រោយពី​កើត ហេតុ​ភ្លាម អ្នក​រួម​ការងារ និង​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​នោះ នាំគ្នា​មក​ជួយ​លើក យក​ជនរងគ្រោះ​ទៅ​កប់​ដីខ្សាច់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕​