Thursday, August 7, 2014

បេក្ខជនប្រឡង​​ម្នាក់ ដែលវ៉ៃអ្នក​ ​​អង្កេតការណ៍ ACU ក្រសួង​ឱ្យធ្លាក់​​​ស្វ័យប្រវត្តិ


(ភ្នំពេញ)៖ បេក្ខជនប្រឡងបាក់​​ឌុបម្នាក់ នៅមណ្ឌលវិទ្យាល័យ ទួលទំពូង ដែលបានប្រើអំពើ​ហិង្សា លើអ្នក​អង្កេត​ការណ៍ ACU ព្រឹកមិញនេះ ត្រូវបានក្រសួង​អប់រំ យុវជន និងកីឡា ប្រកាស​កំណត់ឲ្យធ្លាក់ ដោយស្វ័យប្រវត្តិ លុប​ឈ្មោះ​ចេញ​ពីគ្រឹះស្ថានសិក្សា​ រួមទាំងកសាងឯកសារ ជូនទៅសមត្ថកិច្ច ចាត់ការតាម​ច្បាប់ទៀតផង នេះបើតាម​ការផ្សាយលើទំព័រ Facebook របស់ក្រសួងអប់រំ នៅប្រមាណ ៣០នាទីមុននេះ។ បេក្ខជនដែលប្រើអំពើហិង្សា ដាក់អ្នកអង្កេតការណ៍នេះ មានឈ្មោះ ប៊ុន ភារម្យ៕