Wednesday, August 13, 2014

ជនជាតិ​កម្ពុជា​២​នាក់​ស្លាប់​និង​៩​នាក់​រង​បួស​ក្នុង​ការដួលរលំ​អគារ​នៅ​ថៃ​

ក្រុម​អ្នក​សង្គ្រោះ​បាន​សង្គ្រោះ​ដោយបាន​ទាញ​យក​ចេញ​កម្មករ​ម្នាក់​ក្នុងចំណោម​កម្មករ​៧​នាក់​ដែល​បាន​ជាប់​ខ្លួន​ក្រោម​អគារ​ដែល​​បាន​ដួលរលំ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ខេត្ត Pathum Thani ខាងជើង​នៃ​ទីក្រុង​បាងកក បន្ទាប់​ពី​កម្មករ​ម្នាក់​នេះ​បាន​ជាប់​ខ្លួន​អស់​រយៈពេល​២៦​ម៉ោង​នៅ​ក្រោម​ផ្ទាំង​ថ្ម​បាក់បែក​នៃ​អគារ​ដែល​កំពុង​ស្ថិតនៅ​ក្រោម​ការសាងសង់​នេះ ។​ បុរស​កម្មករ​នេះ ឈ្មោះ Klanarong Prapphai អាយុ​២៤​ឆ្នាំ​រូប​នេះ ត្រូវបាន​សង្គ្រោះ​ពី​គំនរ​បាក់បែក​នៃ​អគារ​កម្ពស់​៦​ជាន់​ដែល​បាន​ដួលរលំ​នេះ ដោយ​សម្លាប់​មនុស្ស​ចំនួន​៣​នាក់​និង​មនុស្ស​២៤​នាក់​បាន​រងរបួស​។​ ​យោង​តាម​កាសែត​បាងកក​ប៉ុស្ត៍ មនុស្ស​ចំនួន​២​នាក់​ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​នេះ គឺជា​ជនជាតិ​កម្ពុជា ហើយ​ក្នុងចំណោម​អ្នករបួស​២៤​នាក់​នេះ មាន​ជនជាតិ​កម្ពុជា​ចំនួន​៩​នាក់ ។​ ​កម្មករ Klanarong Prapphai បាន​ស្ថិតនៅ​ក្នុង​ចំណោម​កម្មក​រ​ចំនួន​៣​នាក់​ផ្សេង​ទៀ ដែល​ត្រូវបាន​រកឃើញ​នៅ​រស់​ក្នុង​អំឡុងពេល​​មាន​ការជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អង្គារ​៕