យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែសីហា សារធាតុគីមីមួយ ដែលត្រូវបានភ្ជាប់ទៅនឹងការលូតលាស់កោសិកាមហារីកកំពុងត្រូវបានប្រើប្រាស់ដោយប្រជាជនអាមេរិករាប់លាននាក់ជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុននៅពីក្រោយថ្នាំដុសធ្មេញ Colgate Total បានទទូចថា សារធាតុ Triclosan ដែលខ្លួនប្រើដើម្បីបង្ការជំងឺអញ្ចាញធ្មេញ គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់ ព្រោះថ្នាំដុសធ្មេញនេះត្រូវបានអនុម័តក្នុងឆ្នាំ ១៩៩៧ ដោយទីភ្នាក់ងាររដ្ឋបាលចំណីអាហារ និងឱសថ (FDA)។
ប៉ុន្តែឯកសារវិសសាស្ត្រ (ការសិក្សាពីជាតិពុល) ប្រើដោយ FDA ដើម្បីអនុម័តថ្នាំដុសធ្មេញនេះទើបតែត្រូវបានបញ្ចេញកាលពីដើមឆ្នាំនេះប៉ុណ្ណោះ បន្ទាប់ពីការដាក់ពាក្យបណ្តឹងមួយនៃច្បាប់ស្តីពីសេរីភាពព័ត៌មានកាលពីឆ្នាំមុន និងបានលាតត្រដាងថាទីភ្នាក់ងារនេះបានពឹងផ្អែកលើវិទ្យាសាស្ត្រគាំទ្រដោយក្រុមហ៊ុនថ្នាំដុសធ្មេញនេះដើម្បីឈានដល់ការសម្រេចចុងក្រោយរបស់ខ្លួន នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ Bloomberg News។
របាយការណ៍កម្រាស ៣៥ ទំព័របានលាតត្រដាងថា FDA មានក្តីបារម្ភថាសារធាតុ Triclosan អាចបង្កើនហានិភ័យក្នុងការកើតជំងឺមហារីកប៉ុន្តែក្រុមហ៊ុន Colgate បាននិយាយថា សារធាតុគីមីនេះអាចមានបញ្ហាទាល់តែប្រើក្នុងបរិមាណច្រើនប៉ុណ្ណោះ។
ប៉ុន្តែភស្តុតាងដែលមានស្រាប់នៅគ្រានោះ ក៏ដូចជាការសិក្សាថ្មីៗនេះ បានបង្ហាញថា ពិតជាមានក្តីបារម្ភជាមួយនឹងសារធាតុគីមីនេះមែន រួមមានការបារម្ភអំពីទារកកើតមិនគ្រប់ខែ និង ឆ្អឹងពុំលូតលាស់ចំពោះសត្វជាដើម។
ពួកអ្នកវិទ្យាសាស្ត្របានប្រាប់វេបសាយ Bloomberg ថា "ទំព័រដែលបញ្ចេញថ្មីៗនេះ រួមជាមួយនឹងការស្រាវជ្រាវថ្មីលើសារធាតុ Triclosan បានលើកពីចម្ងល់អំពីថាតើទីភ្នាក់ងារនេះបានធ្វើការដោយយកចិត្តទុកដាក់ក្នុងការអនុម័តថ្នាំដុសធ្មេញ Colgate Total កាលពី ១៧ ឆ្នាំមុន ឬក៏អត់"។
ក្នុងឆ្នាំ ២០១០ និស្សិតម្នាក់បានភ្ជាប់សារធាតុ Triclosan ដែលគេប្រើទូទៅដើម្បីកាត់បន្ថយការចម្លងមេរោគដោយបាក់តេរី ទៅនឹងការថយចុះលទ្ធភាពមានកូនចំពោះសត្វកណ្តុរធម្មតា ហើយការសិក្សាមួយក្នុងឆ្នាំ ២០១៣ បានភ្ជាប់សារធាតុនេះទៅនឹងការថយចុះនៃការផលិតស្ពែមចំពោះសត្វកណ្តុរប្រែង។
ហើយការសិក្សាមួយទៀតពីឆ្នាំ ២០០៣ បានរកឃើញសារធាតុ Triclosan នៅក្នុងទឹកនោមប្រជាជនអាមេរិក ៧៥ % ក្នុងចំណោមប្រជាជនចំនួន ២.៥១៧ នាក់ រួមទាំងក្មេងៗ ដែលត្រូវបានធ្វើតេស្តដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ។
បើទោះបីជាមានភស្តុតាងយ៉ាងនេះក្តី រួមទាំងទំព័រជាច្រើនក្នុងរបាយការណ៍ដែលបង្ហាញពីរបៀបដែលការធ្វើតេស្តរកឃើញការខូចឆ្អឹងយ៉ាងធ្ងន់ធ្ងរចំពោះកណ្តុរធម្មតា និងកណ្តុរប្រែង ក៏ក្រុមហ៊ុន Colgate នៅតែចាត់ទុកលទ្ធផលនេះពុំជាប់ពាក់ព័ន្ធព្រោះលទ្ធផលទាំងនេះត្រូវបានធ្វើឡើងនៅលើសត្វ។
អ្នកវិទ្យាសាស្ត្រលោក Thomas Zoeller បានប្រាប់ Bloomberg ថា "យើងបានបង្កើតប្រព័ន្ធមួយ ជាកន្លែងដែលយើងធ្វើតេស្តសារធាតុគីមីទាំងនេះនៅលើមនុស្ស។ ខ្ញុំចូលចិត្តគំនិតដែលថាសារធាតុទាំងនេះមានសុវត្ថិភាព។ ប៉ុន្តែនៅពេលយើងបានសិក្សាទៅលើសត្វ សារធាតុទាំងនេះបែរជាពុំមានសុវត្ថិភាពទៅវិញ។ ខ្ញុំគិតថាយើងកំពុងធ្វើការប្រថុយប្រថានធំសម្បើមណាស់"។
ទោះយ៉ាងណា ក្រុមហ៊ុន Colgate បាននិយាយថា ឯកសារ ៣៥ ទំព័រនេះពុំបានសបញ្ជាក់ថាសារធាតុគីមីនេះមានគ្រោះថ្នាក់ចំពោះមនុស្សនោះទេ និងបាននិយាយថា សុវត្ថិភាពរបស់វាត្រូវបានបញ្ជាក់ដោយការសិក្សាខាងវេជ្ជសាស្ត្រជាង ៨០ ទៅលើមនុស្សចំនួន ១៩.០០០ នាក់៕
សារធាតុគីមីប្រើដោយថ្នាំដុសធ្មេញ Colgate Total ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីក