អេដស៍ជាជំងឺដ៏កាចសាហាវដែលមិនទាន់មានឱសថណាអាចព្យាបាលឲ្យជាសះស្បើយនៅឡើយទេ ប៉ុន្តែគេមានវិធីកាត់បន្ថយចំនួនមេរោគនេះនៅក្នុងខ្លួនមនុស្ស ដោយប្រើឱសថប្រឆាំងមេរោគអេដស៍។ ទ្រូវ៉ាដា (Truvada) ជាឱសថប្រឆាំងមេរោគអេដស៍ ដែលអាចទប់ស្កាត់មិនឲ្យមេរោគបំបែកខ្លួនបង្កជាកូនពូនជាចៅបាន។ បេសកកម្មសំខាន់បំផុតរបស់ឱសថប្រឆាំងមេរោគអេដស៍ គឺធ្វើយ៉ាងណាកុំឲ្យវាបំបែកខ្លួនបាន ឲ្យចំនួនមេរោគអេដស៍នៅដដែលមិនកើន ឬបន្ថយឲ្យនៅសល់កាន់តែតិចជាងមុន)។
នេះជាឱកាសល្អសម្រាប់អ្នកដែលមិនទាន់ឆ្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនកុំឲ្យឆ្លង។ នេះជាប្រសាសន៍លោក Robert Grant ជាអ្នកសិក្សាស្រាវជ្រាវឈានមុខផ្នែកជំងឺអេដស៍នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (University of California)។
គេព្យាករណ៍ថាឆ្នាំ២០១៤ ប្រជាពលរដ្ឋអាមេរិកប្រាំម៉ឺននាក់ ឆ្លងមេរោគអេដស៍បន្ថែមទៀតលើតួលេខដែលមានស្រាប់។ ប៉ុន្តែចាប់តាំងពីថ្នាំទ្រូវ៉ាដា (Truvada) ត្រូវបានអនុម័ត ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១២មក មានតែអ្នកជំងឺ មួយម៉ឺននាក់ (ស្មើនឹង ២%ប៉ុណ្ណោះ នៃពលរដ្ឋអាមេរិកដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍((high risk)) សរុបហាសិបម៉ឺននាក់ ដែលបានសុំវេជ្ជបញ្ជា ទិញឱសថនេះយកទៅប្រើ។)
...សកម្មជនជំងឺអេដស៍ ១០០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នៅលើយន្តហោះម៉ាឡេស៊ី...
ក្រុមអ្នកទិតៀន (critics) បារម្ភក្រែងឱសថនេះ ក្រោយពេលអ្នកជំងឺប្រើហើយ នាំឲ្យប៉ះពាល់សុខភាព(side effects)។ រំឭកដល់បញ្ហានេះ គេនៅចាំបានថា កាលពីទសវត្ស៨០ ការប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ជះឥទ្វិពលយ៉ាងអាក្រក់ចំពោះអ្នកប្រើប្រាស់ ពេលប្រើឱសថនេះក្នុងបរិមាណច្រើនលើសលប់។ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរ។ បើប្រៀបធៀបពេលនោះ និងបច្ចុប្បន្ន គឺខុសគ្នាឆ្ងាយ ត្បិតពេលនេះ ឱសថប្រឆាំងមេរោគអេដស៍ ធានាសុវត្ថិភាពជាងកាលនោះឆ្ងាយ។ នេះជាប្រសាសន៍លោក Robert Grant។
តាមពិត ឱសថទ្រូវ៉ាដា (Truvada) ត្រូវបានដាក់ឲ្យប្រើប្រាស់ប្រឆាំងនឹងមេរោគអេដស៍តាំងពីជាងមួយទសវត្សមុនម្ល៉េះ ប៉ុន្តែមិនខុសអ្វីពីឱសថពន្យារកំណើត (birth control) ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កាលពីក្នុងទសវត្សទី៦០ នោះទេ គឺថាឱសថនេះក៏ត្រូវគេរិះគន់មាក់ងាយ យ៉ាងចាស់ដៃ។
ដោយសារមូលហេតុនេះហើយ ទើបកាលពីខែឧសភា មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (Centres for Disease Control) បានដាក់ចេញគោលការណ៍ណែនាំ (guidelines) តម្រូវឲ្យអ្នកជំងឺអេដស៍ដំណាក់កាលធ្ងន់ធ្ងរ ត្រូវលេបឱសថប្រឆាំងមេរោគអេដស៍ជារៀងរាល់ថ្ងៃ ហើយត្រូវធ្វើតេស្តតាមដានជំងឺអេដស៍រៀងរាល់បីខែម្ដង ដើម្បីចង់ដឹង ថាតើចំនួនមេរោគថយចុះ ឬកើនឡើង។ ស្រោមអនាម័យត្រូវគេប្រើប្រាស់ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ហើយប្រសិនបើប្រើឱសថទ្រូវ៉ាដាថែមទៀត រឹតតែប្រសើរ។ លទ្ធផលបានពីការសាកល្បង កាលពីឆ្នាំ២០១២ បង្ហាញថានៅពេលអ្នកចូលរួមការពិសោធនេះលេបឱសថទ្រូវ៉ាដាជារៀងរាល់ថ្ងៃ គេអាចកាត់បន្ថយហានិភ័យឆ្លងមេរោគអេដស៍រហូតដល់ទៅ ៩២% ឯណោះ។
...៩ចំណុចដែលអ្នកគួរដឹងពីសេដ្ឋកិច្ចខ្លាទាំង៤របស់អាស៊ី!...
បច្ចុប្បន្ន ថ្វីត្បិតឱសថទ្រូវ៉ាដា ត្រូវគេទទួលស្គាល់គុណភាពហើយក្ដី ក៏អ្នកខ្លះនៅតែសាញរឿងតម្លៃ។ តម្លៃជាបញ្ហាចោទពិតមែន ប៉ុន្តែប្រសិនបើប្រៀបធៀបនឹងថ្លៃចំណាយលើឱសថនិង ការព្យាបាល ពេលអ្នកណាម្នាក់បានឆ្លងមេរោគអេដស៍ចូលក្នុងខ្លួន គឺវាថ្លៃលើសការព្យាបាលបង្ការនេះទៅទៀត។ នេះជាប្រសាសន៍លោក Anthony S. Fauci ជាអ្នកសិក្សាស្រាវជ្រាវខាងវិស័យសុខាភិបាល នៅវិទ្យាស្ថានជាតិសុខាភិបាល៕
កំណត់សម្គាល់ៈ រហូតមកទល់ពេលនេះ ម៉ោងនេះ អ្នកវិទ្យាសាស្ត្រពុំទាន់រកឃើញ និងផលិតបាននូវឱសថដែលអាចព្យាបាលជំងឺអេដស៍ឲ្យជាសះស្បើយទាំងស្រុងទេ។ ឱសថទ្រូវ៉ាដាខាងលើនេះ ជាឱសថដែលកាត់បន្ថយចំនួនមេរោគអេដស៍ កុំឲ្យរីករាលដាលឆាប់រហ័សដល់ដំណាក់កាលធ្ងន់ធ្ងរពេក។ ដូចនេះ អស់លោកអ្នកដែលមានមេរោគអេដស៍និងជំងឺអេដស៍ក្នុងខ្លួនហើយ ឱសថនេះអាចជួយបានមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែបើថាឲ្យអស់មេរោគអេដស៍ពីក្នុងខ្លួនតែម្ដង គឺមិនអស់ទេ ព្រោះមេរោគអេដស៍រស់នៅ សព្វទីកន្លែងទាំងអស់ក្នុងសាព៌ាង្គកាយមនុស្ស ហើយវាបង្កើតកូនចៅរបស់វាឥតឈប់ឈរ។
ឱសថប្រឆាំងមេរោគអេដស៍ Truvada បង្ហាញប្រសិទ្ធភាពអស្ចារ្យ គ្មានគូប្រៀប!